Sunday, December 26, 2010

ការសំភេស្ដជាមួយក្រុមគ្រួសារសាឡេស៊ាន



ការធ្វើកិច្ចសំភេស្ដជាមួយក្រុមគ្រួសារសាឡេស៊ាន
នៅថ្ងៃទី២២ខែធ្នូឆ្នាំ២០១០ផ្នែកទំនាក់ទំនងសង្គមបានធើ្វការសំ ភេស្ដជាមួយក្រុមគ្រួសារសាឡេស៊ានពីរូបដែលទើបនិងមកពី ប្រទេសភីលីពីន។អ្នកទាំងពីរក៏ជាសិស្សចាស់របស់សាលាបច្ចេក ទេសដុនបូស្កូផងដែល។គាត់ទាំងពីបានរៀបរាប់អំពីបទពិសោធន៏ ដែលគាត់បានឆ្លងកាត់ទាំងប៉ុន្មានដែលគាត់មានអោយសិស្សានុ សិស្សបានដឹងនិងបានយល់។លោកគ្រូគង់មុនីដែលជាអតីត សិស្សផ្នែកយន្ដសាស្រ្ដរថយន្ដបានបង្ហាញអំពីខ្លួនគាត់ថា:“ ខ្ញុំជាសិស្សក្រីក្រម្នាក់ដែលបានរៀនចប់ថ្នាក់ទី១២ក្នុងឆ្នាំ២០០២ ហើយមិនមានថវិការគ្រប់គ្រាន់ក្នុងការបន្ដទៅមហាវិទ្យាល័យ ដោយសារតែខ្ញុំមានទំនាក់ទំនងជាមួយនិងក្រុមសាសនាកាតូលិក ហេតុនេះហើយទើបខ្ញុំមានសំណាងបានមករៀននៅសាលាបច្ចេក ទេសដុនបូស្កូភ្នំពេញផ្នែកយន្ដសាស្រ្ដរថយន្ដ។លោកបានបន្ថែម ទៀតថាខ្ញុំបានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០០៤ហើយបានបន្ដធ្វើជា គ្រូនៅក្នុងសាលាបច្ចេកទេសដុនបូស្កូប៉ោយប៉ែតដោយសារលោក ឪពុកជីជី។នៅឆ្នាំ២០០៥លោកឪពុកJohnបានបញ្ចូនខ្ញុំអោយ ទៅរៀននៅប្រទេសថៃជាជាងតោននិងបាញ់ថ្នាំដោយសារតែខ្ញុំមិនចេះភាសាថៃខ្ញុំមានផលវិបាកជា ច្រើនក្នុងការរស់នៅប្រចាំថ្ងៃ។ក្នុងឆ្នាំ២០០៩ខ្ញុំក៏បានចូលជាសមាជិកគ្រួសារសាឡេស៊ានហើយ បានបន្ដការសិស្សាជាលោកឪពុកនៅប្រទេសភីលីពីនការត្រលប់មកវិញនេះមិនមានជាការបញ្ចប់ ការសិស្សារបស់ខ្ញុំទេវា គ្រាន់ជាវិស្សម  កាលតែប៉ុន្ដោះ

No comments:

Post a Comment