Thursday, March 10, 2011

ទំនាក់ទំនងយើងខ្ញុំ

សាលាបច្ចេកទេសដុនបូស្កូក្រុងព្រះសីហនុគឺប្រៀបបានទៅនឹងអង្គការក្រៅរដ្ឋាភិបាលមួយដែលចូលរួមអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ដែលចាប់ផ្ដើមបង្កើតឡើងនៅឆ្នាំ១៩៩៧រហូតមកដល់បច្ចុប្បន្ន។ ការបង្កើតសាលានេះឡើង គឺដើម្បីផ្ដល់ចំណេះដឹង ក៏ដូចជាជំនាញផ្សេងៗទៅដល់យុវជនក្រីក្រ ដែលពុំមានលទ្ធភាពក្នុងការបន្ដសិក្សា នៅតាមមហាវិទ្យាល័យផ្សេងៗ ដែលតំរូវអោយបង់ថ្លៃសាលាមានកំរិតខ្ពស់។ សាលាបច្ចេកទេសដុនបូស្កូក្រុងព្រះសីហនុបានជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់សិស្សក្រីក្រ នូវមុខជំនាញជាច្រើនដូចជា៖
-ផ្នែកអគ្គិសនី
-ផ្នែកយន្ដសាស្រ្តទូទៅ
-ផ្នែកយន្ដសាស្រ្តរថយន្ដ
-ផ្នែកលេខាធិការ
-ផ្នែកទំនាក់ទំនងសង្គម
-ផ្នែកការិយាល័យជួរមុខ
-ផ្នែកគេហកិច្ច
-ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ
-និងផ្នែកចុងភៅ ។


      សាលាបច្ចេកទេសដុនបូស្កូក្រុងព្រះសីហនុ ក៍មានបំរើសេវាកម្មជាច្រើនដូចជា៖-ជួសជុលរថយន្ដ​ -ម៉ូតូ-តបណ្ដាញអគ្គិសនី​-ជួសជុលម៉ាស៊ីនត្រជាក់ -បកប្រែភាសា-ធ្វើស្លាកយីហោ-វាយអត្ថបទ-ជួសជុលម៉ាស៊ីនត្រជាក់-ថតវីដេអូរ-បង្កើតវ៉ែបសាយ -និងសណ្ឋាគារ​ ក្នុងតំលៃសមរម្យ។

E-mail : management@donboscosihanoukville.org/rector@donboscosihanoukville.org
ទូរស័ព្ទលេខ៖ 034 933 764 / 0979675042

No comments:

Post a Comment