SAFE INTERNET IN CAMBODIA (SIC)
· SAFE INTERNET IN CAMBODIA SIC គឺជាផែនការមួយ របស់ផ្នែកទំនាក់ទំនងសង្គមនៃសាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ ក្នុងការបង្កើន សុវត្ថិភាព នឹងភាពយល់ដឹង ទៅលើប្រព័ន្ធអិនធើណែត នៅកម្ពុជា ជាពិសេសផ្តោតសំខាន់ទៅលើកុមារ មនុស្សវ័យជំទង់ នឹងមនុស្សពេញវ័យ ។ យើងពេញចិត្តទៅនឹងការអភិវឌ្ឍន៏ លើវិស័យព៌តមានវិទ្យា ដូចជាអិនធើណែតនេះ ប៉ុន្តែយើង គិតថាក្មេងៗ នឹងមនុស្សមួយចំនួនគួតែស្វែងយល់ពីរបៀបបប្រើប្រាស់វា ជាពិសេសសំរាប់ព៌តមានរបស់ពួកគេ គួតែត្រូវបានការពារពីគ្រោះថ្នាក់ដ៏សាហាវមួយចំនួននៅលើអ៊ិនធើណែត ដូចជា រឿងដែលទាក់ទងនឹងរូបភាពអាសអាភាស អំពើផ្លូវភេទ នឹងបទឧក្រិតផ្សេងៗជាដើម ។
· យើងសុំស្នើអោយអង្ការផ្សេងទៀត ចូលរួមបង្កើតជាខិតប័ណផ្សពផ្សាយ អំពី បញ្ហានេះ។
· យើងស្នើសុំអោយមានការបង្កើតជា ស្លាកឡូហ្គូ ដើម្បីបង្ហាញពីការផ្សព្វផ្សាយរបស់យើងនៅលើបណ្តាញ អ៊ិនធើណែត ក្នុងប្រទេស កម្ពុជា ។ ឆាប់ៗនេះយើងនឹងធ្វើការបោះពុម្ព នូវលក្ខ័ណ ដែលពួកយើងបានបង្កើត រួមមានដូចជា ស្លាកឡូហ្គូ វីដេអូ នឹងតាមរយ បណ្តាញទំនាក់ទំនងមួយចំនួនទៀត។
BOYS AND GIRLS SHOULD NOT...
រឿងមួយចំនួនដែល យុវជនប្រុសស្រី មិនគួធ្វើ
1. មិនគួធ្វើណាត់ជួបជាមួយមនុស្ស នឹងមនុស្សណាម្នាក់ដែលស្គាល់គ្នាតាមប្រព័ន្ធអិនធើណែតឡើយ
2. មិនគួផ្ញើ រូបភាព ឬ វីដេអូ តាមរយះប្រព័ន្ធអិនធើណែត ទៅកាន់មនុស្សណាម្នាក់ដែលយើងមិនបានស្គាល់ឡើយ
3. មិនគួផ្តល់ព៌តមានផ្ទាល់ខ្លួន ដូចជា ឈ្មោះ អាស័យដ្ឋាន សាលារៀន លេខទូរស័ព្ទ កន្លែងធ្វើការរបស់ឪពុកម្តាយ ទៅកាន់មនុស្ស ណាម្នាក់ ដែលយើងបានស្គាល់តាមប្រព័ន្ធអ៊ីន ធើណែតឡើយ។
4. មិនគួឆ្លើយតបនូវសារដែលពាក់ព័ន្ធទៅ នឹងរឿងអាសគ្រាម ការបង្ខំ ការប្រព្រឹត្តខាងផ្លូវភេទ
5. ក្មេងៗ នឹងជំទង់ទាំងឡាយ ត្រូវតែស្វែងយល់ពីរបៀបផ្ទុកនូវព៌តមានផ្ទាល់ខ្លួន នៅលើបណ្តាញអ៊ីនធើណែត អោយមានសុវត្ថិភាព
6. ជាការល្អ នឹងមានសុវត្ថិភាពផងនោះ សូមប្រើប្រាស់បច្ចេកទេសព៌តមានអោយត្រូវាតាមសេរីភាពបុគ្គល។
7. អ៊ិនធើណែតជាឧបករណ៏ ក្នុងការជំនួយដល់ជីវភាពប្រចាំថ្ងៃរបស់យើង នឹងផ្តល់នូវព៌តមាន
8. ក្មេងៗ នឹងជំទង់មិនគួទទួលយកការដូរ ជាមួយនឹងកាប្តូយករូបថត វីដេអូ ឬ ព៌តមានរបស់ពួកគេឡើយ ។
RESPONSIBLE ADULTS
ការទទួលខុសត្រូលើជំទង់
1. ប្រសិនបើលោកអ្នកទទួលបានកុំព្យូទ័រថ្មីមួយ នៅក្នុងផ្ទះ ត្រូវដាក់វានៅកន្លែងជាសាធារណ: មិនត្រូវដាក់នៅកន្លែង ឯកជនទេ2. បង្រៀនកូនៗរបស់អ្នកអោយពូកគេការពារ ពាក្យសំងាត់របស់ពួកគេ
3. ហាមកូនៗរបស់លោកអ្នកកុំអោយ ចែកចាយនូវព៌តមានផ្ទាល់របស់ពួកគេជាមួយនឹង មនុស្សដែលពួកគេមិនបានស្គាល់
4. ប្រាប់ទៅពួកគេកុំអោយប្រាប់ឈ្មោះ សាលារបស់ពួកគេ
5. ប្រាប់ទៅពួកគេកុំអោយឆ្លើយតប ទៅនឹងសា ឬ ក៏កាស្នើសុំធ្វើជាមិត្ត ពីមនុស្សដែលពួកគេមិនបានស្គាល់នៅតាម បណ្តាទំនាក់ទំនងនានា
6. ប្រើប្រាស់ប្រព័ន្ធស្វែងរករបស់លោកអ្នក នៅលើ Browserដូចដែលអ្នកប្រើ (Internet Explorer, Motzilla, Chromon, etc.) ធ្វើការត្រួតពិនិត្យទៅលើ Option tool របស់វា។
7. ពន្យល់ប្រាប់ទៅពួកគេអំពីគ្រោហថ្នាក់នៅលើអ៊ិនធើណែត
8. ក្នុងនាមជាឪពុកម្តាយ លោកអ្នកត្រូវតែដឹងពី ពាក្រសំងាត់របស់កូនលោកអ្នក ទៅលើការប្រើប្រាស់ អ៊ីមែល ហ្វេកប៊ុក ស្កាយ ជាដើម អ្នកធ្វើដូចនេះ ក៏ដូចជាអ្នកកំពុងបានការពារកូនសោផ្ទះរបស់លោកអ្នកអ្ញចឹងដែ
9. ធ្វើសេចក្តីរាយការទៅកាន់ប៉ូលីស ឬភ្នាក់ងារមានសមិត្ថកិច្ច ចំពោះអ្នកប្រើប្រាស់ទាំងឡាយណា ដែលប្រព្រឹត្តខុស បំពានទៅលើ កុមារនឹង យុវជន ដូចជាការចែកចាយ នូវ រូបភាពអាសអាភាស នឹងការព្យាយាម លួចព៌តមានរបស់ធានាគារជាដើម -ល- ។
No comments:
Post a Comment