Friday, March 16, 2012

ស្រង់បានយុថ្កា ថ្មីមួយទៀត ទម្ងន់ជាង៧តោន ពីក្នុងទន្លេមេគង្គ


យុថ្កាដែលមានអយុកាល រាប់សិបឆ្នាំមួយទៀត មានទម្ងន់រហូតដល់ ជាង៧តោន ត្រូវបានប្រជា នេសាទពើបប្រទះ ហើយត្រូវបានអាជ្ញាធរ ស្ទួចចេញពីទន្លេមេគង្គ កាលពីរសៀលថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១២ ។
ក្រោយពេលស្ទួចស្រង់ ចេញពីទន្លេហើយនោះ យុថ្កាដែលមានអាយុកាល ដ៏ចំណាស់មួយនេះ ត្រូវបានគេយកទៅរក្សាទុក នៅក្នុងវត្តប្រជុំសាគរ ជាទីដែលរក្សាទុកយុថ្កាចាស់ ដែលស្រង់បានកាលពីខែ កុម្ភៈ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១២ យុថ្កាដែលមានអាយុកាល ចំណាស់ដូចគ្នា ទម្ងន់ជាង ២តោន ត្រូវបានគេស្រង់ចេញពីទន្លេចតុមុខ ហើយយកទៅរក្សាទុក នៅក្នុងវត្តប្រជុំសាគរផងដេរ។
ក្រោយពេលស្រង់យុថ្កាដ៏ចំណាស់នេះ ត្រូវបានលោកអភិបាលរាជធានីភ្នំពេញ កែប ជុតិមា ចេញបញ្ជា រក្សាទុកនៅក្នុងវត្តប្រជុំសាគរ ដោយមិនអនុញ្ញាតឲ្យ នរណាយកទៅកន្លែងណាផ្សេងឡើយ។ លោកបានបន្តថា នៅពេលដែលសាលារាជធានី ធ្វើការសាងសង់ច្រាំង និងសួនច្បារនៅមាត់ទន្លេជ្រោយចង្វារ ហើយ លោកនឹងរៀបចំកន្លែងមួយនៅមាត់ច្រាំង រួចហើយយកយុថ្កាខាងលើនេះ ទៅដាក់តាំង ដើម្បីឲ្យ សាធារណជនបានឃើញ

No comments:

Post a Comment