Monday, June 13, 2011

ដំណើរទស្សនកិច្ចសិស្សារបស់សិស្សផ្នែកទំនាក់ទំនងសង្គមឆ្នាំទី១

សាលាបច្ចេកទេសដុនបូស្កូ                                                        ផ្នែកទំនាក់ទំនងសង្គម
      ខេត្តព្រះសីហនុ                                                                       និងសារពត័មាន
សេចក្ដីរាយការណ៍អំពីដំនើរទស្សនកិច្ច
កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១១​ សិស្សផ្នែកទំនាក់ទំនងសង្គមនិងសារព័តមានបានធ្វើ ដំនើរទស្សនកិច្ចដើម្បីបង្កើតនូវចំនេះដឹងបន្ថែមនៅទីក្រុងភ្នំពេញ។ ការធ្វើទស្សនកិច្ចមាន  រយៈពេលមួយយប់និងពីរថ្ងៃ ដោយធ្វើដំនើរទៅ ស្ថានីយ៍ទូរទស្សន៍ចំនួន២និងស្ថានីយ៍វិទ្យុ ចំនួន២ដូចគ្នា។ការធ្វើដំនើរទស្សនៈកិច្ចនោះមានដូចតទៅ៖
ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១១
Ø  ម៉ោង៤:៤៥នាទីព្រឹក ចាប់ផ្ដើមចេញដំនើរពីសាលាបច្ចេកទេសដុនបូស្កូខេត្ត  ព្រះសីហនុ ។
Ø  ម៉ោង៧:៣០នាទីព្រឹក សំរាកពិសារអាហារពេលព្រឹកទាំងអស់គ្នា
Ø  ម៉ោង៩:២០នាទីព្រឹក ទៅដល់ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ។ នៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាមានលោកសំបូរ  វណ្ណារិទ្ធ ប្រធាននាយកដ្ឋាន
បច្ចេកទេសនៃស្ថានីយ៍ទូរទស្សន៍ទទកជាអ្នកនាំផ្លូវ។លោកបានមានប្រសាសន៍ថាសា្ថនីយ៍ទូរទស្សន៍ទទកជាស្ថានីយ៍មួយដែលបង្កើតមុនគេបង្អស់ក្នុងប្រទេសកម្ពុជាដែលមានបន្ទប់សំដែងចំនួន៣។ក្នុងនោះផងដែលបន្ទប់សំដែងធំមានទំហំ៣០ការេដែលបំពាក់ដោយកាមេរាចំនួន៣ទៅ៥គ្រឿងហើយបន្ទប់សំដែងនេះផងដែលបានកសាងតាំងពីឆ្នាំ១៩៩៨មកម្លេះ។ចំពោះបុគ្គលិកវិញមានទាំងអស់ចំនួន១០០នាក់ហើយក្នុងការទំនាក់ទំនងពីបន្ទប់មួយទៅបន្ទប់មួយគេប្រើម៉ាស៊ីនDigital Inter Communication។ក្នុងការផ្សាយចេញផងដែលគឺចែកចេញជា៣ប្រភេទគឺ ផ្សាយចេញពីស្ថានីយ៍លើដីមានចំងាយពី៦០ទៅ១០០គីឡូម៉ែតពីស្ថានីយ៍ផ្ទាល់,
ប្រើប្រាស់ប្រព័ន្ធGlobal Systemសំរាប់ការផ្សាយចេញទៅក្រៅប្រទេស មិនត្រឹមតែប៉ុណ្ណោះប្រទេសដែលអាចមើលឃើញមានចំនួនរហូត១២៦ប្រទេស,
និងចុងក្រោយគឺប្រើប្រព័ន្ធOriginal System ក្នុងការផ្សាយនៅក្នុងតំបន់ក្នុង
ប្រទេសកម្ពុជា។លោកក៏បានមានប្រសាសន៍ទៀតថានៅឆ្នាំ២០១៨ប្រទេសនៅអាស៊ានទាំងអស់ត្រូវតែប្រើម៉ាស៊ីនឌីជីថលក្នុងការកាត់តរក៏ដូចជាការផ្សព្វផ្សាយផ្សេងៗ។បន្ទាប់មកលោកបានបង្ហាញនូវកន្លែងសំខាន់ៗមួយចំនួនដូចជា៖បន្ទប់សំដែង,បន្ទប់កាត់តរ,បន្ទប់ផ្សាយ,បន្ទប់អានព័តមាននិងឧបករណ៍ជាច្រើនទៀត។ជាចុងបញ្ចប់សិស្សានុសិស្សទាំងអស់បានថត រូបជាមួយលោក សំបួរ​ វណ្ណារិទ្ធ ជាអនុស្សាវរីយ៍ ។
Ø  ម៉ោង ១១:២០ នាទីចាកចេញពីស្ថានីយ៍ទូរទស្សន៍ទទក និងសំរាកពិសារអាហារថ្ងៃ  ត្រង់នៅផ្សារទំនើបសូរិយា ។
Ø  ម៉ោង ១:៤៥នាទីថ្ងៃត្រង់ទៅដល់ស្ថានីយ៍វិទ្យុជាតិកម្ពុជានិងជួបប្រជុំជាមួយឯកឧត្តម តនយ៉ានអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា។ក្នុងការប្រជុំឯកឧត្តមបានអនុញ្ញាតអោយសិស្សទាំងអស់ធ្វើការសួរសំនួរដែលទាក់ទងទៅនិងប្រវត្តិរបស់ឯកឧត្តមក៏ដួចជាប្រវត្តិរបស់របស់ស្ថានីយ៍។តាមប្រសាសន៍របស់ឯកឧត្តមបានអោយដឹងថាសា្ថនីយ៍វិទ្យុជាតិជាសា្ថនីយ៍ដែលមានអាយុការចាស់ជាងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលបានកសាងឡើងក្នុងឆ្នាំ១៩៤៧ដែលមានការគ្រប់គ្រងដោយអាណានិគមបារាំងរហូតដល់ឆ្នាំ១៩៥៣។លុះមកដល់ឆ្នាំ១៩៧៥វិទ្យុនេះត្រូវបានកាន់កាប់ដោយពល ពត រហូតដល់ថ្ងៃទី៣ខែធ្នូឆ្នាំ១៩៧៨ក៏មានការបង្កើតនូវវិទ្យុមួយដែលមានឈ្មោះថាវិទ្យុសំលេងជាតិខ្មែរដែលបង្កើតដោយប្រជាពលរដ្ឋក្នុងការធ្វើចលនាតស៊ូជាមួយរបបខ្មែរក្រហម។លុះមកដល់ឆ្នាំ១៩៧៩បន្ទាប់ពីបែកពីរបបខ្មែរក្រហមនៅសល់តែបុគ្គលិកចំនួន៣នាក់ប៉ុណ្ណោះដែលនៅធ្វើការក្នុងវិទ្យុជាតិនិងមានជំនួយក្នុងការអប់រំពីវៀតណាមរហូតមកដល់សព្វថ្ងៃនេះសា្ថនីយ៍វិទ្យុមានចំនួន៤០ស្ថានីយ៍និងមានសាខាចំនួនប្រមាណ៧០ជាជំនួយការផ្សព្វផ្សាយ។បន្ទាប់មកឯកឧត្តមបានបង្ហាញអំពីកន្លែងមួយចំនួនដួចជា បន្ទប់បុគ្គលិកធ្វើការ , បន្ទប់ថតសំលេង និងបន្ទប់ផ្សាយ ។ ជាចុងបញ្ចប់សិស្សទាំងអស់បានថតរូបជាមួយ ឯកឧត្តមជាអនុស្សាវរីយ៍ ។
Ø  ម៉ោង ៣:០០ ចាកចេញពីស្ថានីយ៍វិទ្យុជាតិកម្ពុជានិងបន្ដដំនើរទៅស្ថានីយ៍ទូរទស្សន៍ CTN
Ø  ម៉ោង ៣:២៥នាទីទៅដល់ស្ថានីយ៍ទូរទស្សន៍CTN ។ កញ្ញា ស៊ុន ស្រីនាង ជាលេខា  ធិការប្រចាំនៅសា្ថនីយ័ទូរទស្សន៍ជាអ្នកនាំផ្លូវ។ស្ថានីយ៍ទូរទស្សន៍CTNមានការគ្រប់គ្រងដោយឧកញ្ញា គិត ម៉េង និងមានលោក សោម​ ឆាយ៉ា ជាប្រធានផ្នែកព័តមាន ។តាមប្រសាសន៍របស់លេខារបស់លោកសោមឆាយ៉ាបានអោយដឹងថានៅសា្ថនីយ៍ទូរទស្សន៍CTNមានបន្ទប់សំដែងចំនួន៣និងមានកាមេរាចំនួន៥នាក់ហើយសា្ថនីយ៍ទូរទស្សន៍នេះផងដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៣។នៅក្នុងឆ្នាំ២០០៧សា្ថនីយ៍ទូរទស្សន៍នេះបានបង្កើតសា្ថនីយ៍ទូរទស្សន៍មួយទៀតដែលមានឈ្មោះថាMYTVដែលទទួលការគ្រាំទ្រយ៉ាងខ្លាំងពីយុវជននិងយុវនារីទូទាំងប្រទេស។ចំពោះការយកព័តមានវិញសា្ថនីយ៍ក៏មានបណ្ដាញអ្នកសារព័តមានចំនួន១៣ខេត្តក្រុងផងដែល។ជាចុងក្រោយកញ្ញាបានបង្ហាញទីកន្លែងមួយចំនួនដូចជា ៖ បន្ទប់សំដែង , បន្ទប់ផ្សាយ , បន្ទប់កាត់តរ , បន្ទប់បញ្ចូលសំលេង និងបន្ទប់សរសេរព័តមាន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Ø  ម៉ោង ៤:៤៥នាទី ចាកចេញពីស្ថានីយ៍ទូរទស្សន៍CTN និងសំរាកនៅមុខព្រះបរមរាជ វាំង ។
Ø  ម៉ោង ៦:០០ បន្ដដំនើរដំនើរទៅសាលាបច្ចេកទេសដុនបូស្កូភ្នំពេញ ។
Ø  ម៉ោង ៦:៣០ នាទីទៅដល់សាលាបច្ចេកទេសដុនបូស្កូភ្នំពេញ ។
Ø  ម៉ោង ៧:៣០ សំរាកពិសារអាហារពេលយប់
Ø  ម៉ោង៨:៣០ ងូតទឹកនិងចូលសំរាក។
ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១១
Ø  ម៉ោង ៧:៣០​ នាទីព្រឹក រៀបចំខ្លួន និងពិសារអាហារពេលព្រឹក
Ø  ម៉ោង ៨:៣០​នាទី ចាកចេញពីសាលាបច្ចេកទេសដុនបូស្កូភ្នំពេញ ទៅសា្ថនីយ៍វិទ្យុ      សឹ្ទងមានជ័យ។
Ø  ម៉ោង៩:១៥នាទីទៅដល់សា្ថនីយ៍វិទ្យុស្ទឹងមានជ័យនិងជួបប្រជុំជាមួយលោកពាន់​សូរ ប្រធានផ្នែកបច្ចេកទេសនិងលោកទី លីដែនប្រធានផ្នែកសរសេរកម្មវិធី។ ក្នុងការប្រជុំលោកបានណែនាំអំពីខ្លួនគាត់និងអនុញ្ញាតអោយសិស្សានុស្សទាំងអស់សាកសួរសំនួរជាច្រើនអំពីសា្ថនីយ៍វិទ្យុ។លោកបានមានប្រសាសន៍ថាសា្ថនីយ៍វិទ្យុសឹ្ទងមានជ័យជាអតីតស្ថានីយ៍វិទ្យុជាតិកម្ពុជាហើយធ្វើការផ្សាយចំនួន១៩ម៉ោងក្នុងមួយថ្ងៃនិងមានការផ្សាយចំនួន៣ភាសាគឺភាសាខ្មែរ,ភាសាចិននិងភាសាអគ្លេស។លោកបានបន្ថែមទៀតថាកាលពីឆ្នាំ១៩៩៩ដល់ឆ្នាំ២០០៤ស្ថានីយ៍មានកំលាំងផ្សាយតែ១០គីឡូវ៉ាត់តែប៉ុណ្ណោះរហូតមកដល់បច្ចុប្បន្ននេះសា្ថនីយ៍មានកំលាំងផ្សាយរហូតដល់២០គីឡូវ៉ាត់តែស្ថានីយ៍ប្រើត្រឹមតែ១៦គីឡូវ៉ាត់ប៉ុណ្ណោះ។ជាចុងបញ្ចប់សិស្សានុសិស្សទាំងអស់បានថតរូបជាមួយលោកប្រធានជាអនុស្សាវីយន៍។
Ø  ម៉ោង ១១:៣០ នាទីចាកចេញពីស្ថានីយ៍វិទ្យុស្ទឹងមានជ័យ និងវិលត្រលប់មកសាលា បច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ។
Ø  ម៉ោង ១២:៣០ នាទីសំរាកពិសារអាហារថ្ងៃត្រង់
Ø  ម៉ោង ១:១៥ នាទី បន្ដដំនើរត្រលប់មកសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ និង ម៉ោង៤:៤៥នាទី មកដល់សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ ។
ក្នុងការធ្វើដំនើរទស្សនកិច្ចនេះផងដែលសិស្សានុសិស្សទាំងអស់អាចទទួលបាននូវចំនេះ  ដឹងរួមជាមួយនិងបទពិសោធន៍ជាច្រើនពីស្ថានីយ៍វិទ្យុនិងទូរទស្សន៍ដូចជា​ ការយកព័តមាន ការផ្សព្វផ្សាយព័តមាន , បច្ចេកទេសកាត់តរ , របៀបធ្វើការនៅតាមស្ថានីយ៍វិទ្យុនិង
ទូរទស្សន៍ , របៀបធ្វើជាពិធីករវិទ្យុនិងទូរទស្សន៍ និង មិត្តភាពរវាងសិស្សនិងសិស្ស ៕
                                                              ខេត្តព្រះសីហនុ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១១
                                                                              សរសេរនិងរៀបចំដោយ
                                                                                           ចាន់ បូរ៉ា

No comments:

Post a Comment