Sunday, October 16, 2011

ដំនើរទស្សនកិច្ចរបស់លោកឪពុកអេនដ្រូវង់មកកាន់សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ

កាលពីព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០១១សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុបានទទួលនូវការធ្វើដំនើរទស្សនកិច្ចរបស់លោកឪពុកអេនដ្រូ វង់ ជនជាតិ ភីលីពីន ដែលជាដំណាងរបស់លោកឪពុកធំដើម្បីត្រួតពិនិត្រនូវសកម្មភាពរបស់យុវជនក្នុងសាលាបច្ចេកទេសដុនបូស្កូប្រទេសកម្ពុជា ។ ក្នុងដំនើរទស្សនកិច្ចនេះសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុបានរៀបចំពិធីទទួលលោកឪពុកយ៉ាងកក់ក្ដៅដោយមាននូវរបាំជូនពរនិងរបាំប្រពៃណីជាច្រើនព្រមទាំងពាក្យទទួលស្វាគមន៍របស់តំណាងគ្រូផងដែល ។ នៅក្នុងពិធីនោះលោកឪពុកចន វីសឺរ៍បានមានមតិណែនាំអំពីសកម្មភាពនិងដំនើរការរៀនសូត្ររបស់យុវជនក្នុងសាលាដុនបូស្កូខេត្តព្រះសីហនុ។នៅក្នុងពិធីនោះផងដែលលោកឪពុកក៏មានមតិផ្ដាំផ្ញើដល់យុវជនទាំងអស់អោយខិតខំរៀនសូត្រនិងធ្វើជាយុវជនដ៏ល្អសំរាប់ប្រទេសជាតិ។

No comments:

Post a Comment