Monday, December 19, 2011

ព្យុះ និងទឹកជំនន់​នៅភាគខាងត្បូង​​ហ្វ៊ីលីពីន​​​​​អ្នកស្លាប់​ឡើង​ដល់​​​​927នាក់​

ថ្ងៃទី​​​១៩ ធ្នូឆ្នាំ២០១១ ​ប្រមុខផ្នែក​​​​ការពារ​ស៊ីវិល​ហ្វ៊ីលីពីន លោក​ប៊ី​នីកូ រ៉ាម៉ូស  ថា តុល្យ​ការ​​​នៃព្យុះ​​​ត្រូពីកាល់​​ដែលបង្ក​​​ការបំផ្លិចបំផ្លាញ​​​​​​ក្នុង ​ផ្នែក​មួយ​យ៉ាង​ធំ​នៃ​ភាគខាង​ត្បូង​ហ្វ៊ីលីពីន កាល​ពីថ្ងៃ​ទី​​​១៦ ធ្នូ ​កន្លង​មក​​នេះ  កាន់តែធ្ងន់ធ្ងរ​​​ដោយអ្នកស្លាប់​​​​ពេលនេះ​បានឡើង​ដល់​​​​​៩២៧​នាក់ ​ហើយ​។​ អ្នកទទួលខុសត្រូវ​​​​ហ្វ៊ីលីពីន​រូបនេះ​​​បន្ត​ថា ​សាក​សព​មនុស្ស​​ថ្មីៗ​​ត្រូវ​បាន​រកឃើញក្នុង​សមុទ្រ​​តែ​លោក​​រ៉ាម៉ូស ​​​ទទួលស្គាល់​ថា ​​ចំនួនអ្នកបាត់​ខ្លួន​​​ពុំអាច​​​កំណត់ច្បាស់​​​​ឡើយ ។ ​​តាមផ្លូវ​​​ការ​​ថា ​អ្នកបាត់ខ្លួន​មានត្រឹម​​​​​៨២​នាក់ ក៏ប៉ុន្តែ​​​កាកបាទ ក្រហម​​​ហ្វ៊ីលីពីន​​​ថា មានដល់​​​​៨០០នាក់​។​
ភ្លៀងធ្លាក់​​​​យ៉ាង​ខ្លាំង​មិន​​ស្រាក​​រយៈ​ពេល​ដល់​ ទៅ​​​១២​ម៉ោង បង្ក​ឱ្យ​មានទឹកជំនន់​​​ភ្លាម​ៗ ។ ទឹកជំនន់​​​នេះ ព្រមទាំង​​​​​ភក់​បានបុក​​មក​ពី​ចង្កេះ​ភ្នំ​ទាំង​ឡាយ​កម្ទេច​​​​គេហដ្ឋាន​​ នានា​​​​ខណៈ​ពេល​ដែល​​ប្រជាជន​​​កំពុងតែ​​​ដេក​លង់​លក់​​​​​ ពិសេស​​​នៅ​ទីក្រុង​​​​កាហ្គា​យ៉ានដឺ​​អូរ៉ូ និងក្រុង​អុីលី​​ហ្គាន លើ​កោះ​​មីន​ដាណាវ ៕​

No comments:

Post a Comment