Monday, December 19, 2011

​កូរ៉េ​​ខាង​ជើង​​បាញ់​​មីស៊ីល2​គ្រាប់​​​ក្រោយ​ការស្លាប់របស់​​​​លោក​គីម ជុង​អ៊ី​ល

ក្រោយ​ការ​​​​ប្រកាស​កាលពីថ្ងៃទី​​​​១៩ ធ្នូ ​​ពី​មរណភាព​​របស់​លោកគីម ជុងអ៊ី​ល ​ក្រុង​សេអ៊ូល​ បានដាក់​​កងទ័ព​​របស់ខ្លួន​​ឱ្យស្ថិត​ក្នុង​​ស្ថាន​ភាព​​​ប្រកាស​អាសន្ន​​​ ពេញបន្ទុក ហើយ​​ពង្រឹង​ការ​​ត្រួតពិនិត្យ​​នៅតាម​ព្រំដែន​​ជាមួយ​កូរ៉េ​ខាង​ជើង​។​ ប្រទេស​នេះ​​ក៏ស្នើ​​ផងដែរ​​​ដល់​សម្ព័ន្ធ​​​​មិត្ត​អាមេរិក​​​​ដែលមានទាហាន ​​២៨.៥០០​នាក់ ​​ក្នុង​ទឹក​ដីខ្លួនឱ្យបង្កើន​​ការត្រួត​ពិនិត្យ​​តាម​​ផ្កាយ​រណប និង​​យន្តហោះ។កាលពីថ្ងៃទី​​១៩ ធ្នូ ​​​ក្រោយ​ការ​ប្រកាស​ពីមរណភាព​របស់​មេដឹកនាំ​​​​កំពូល​របស់ខ្លួន ​​​​លោកគីម ជុងអ៊ី​ល ​បានបាញ់​​សាកល្បង​មីស៊ីល​​រយៈ​ខ្លី​​​​២គ្រាប់​ក្នុងដែក​ទឹក​នៃ​​ឆ្នេរ​ សមុទ្រ​​ខាង​កើត​។​ អ្នកទទួលខុសត្រូវ​ម្នាក់របស់​​​រដ្ឋាភិបាល​​កូរ៉េ​ខាងត្បូង​ដែលមិន​​ បញ្ចេញឈ្មោះ​​​​និយាយ​ថា ​ការបាញ់មីស៊ីល​​​នោះពុំ​មាន​​ការជាប់​ទាក់ទិន​​​ណា​មួយជាមួយនឹង​ការប្រកាស​ ​ពីមរណភាព​​​របស់​លោក​គីម ជុង​អ៊ី​ល ឡើយ ។​
រូបថតពីhttp://upload.wikimedia.org/wikipedia/commons/4/48/Kim_Jong-il_on_August_24%2C_2011.jpg

No comments:

Post a Comment